

លោក អ៊ុច ចាន់ណារ័ត្ន បម្រើការងារនៅនាយកដ្ឋានពិនិត្យនិងវាយតម្លៃការអនុវត្តគម្រោងវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គាត់សិក្សានៅប្រទេសកម្ពុជានិងទទួលបានសញ្ញាបត្រ ផ្នែកបរិញ្ញាបត្រជាន់ខ្ពស់ពាណិជ្ជសាស្រ្ត, បរិញ្ញាបត្រនីតិសាស្រ្ត, បរិញ្ញាប័ត្រពាណិជ្ជសាស្រ្ត និងមធ្យមសិក្សាឯកទេសពាណិជ្ជកម្ម។ គាត់អាចនិយាយភាសាខ្មែរនិងភាសាអង់គ្លេសបាន។


ខ្ញុំបាទឈ្មោះ ហែម សុខនីម ជាមន្ត្រីបម្រើការនៅក្នុងនាយកដ្ឋាន សម្របសម្រួលកិច្ចការបរិស្ថានគម្រោងវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ខ្ញុំបានបញ្ចប់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចអភិវឌ្ឍន៍ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចនៅរាជធានីភ្នំពេញ។ ខ្ញុំអាចនិយាយបានពីរភាសា ភាសាខ្មែរ និងអង់គ្លេស។