
រាជរដ្ឋាភិបាលកម្ពុជាការពារយ៉ាងម៉ឺងម៉ាត់បំផុតនូវសន្តិភាព និងស្ថិរភាពនយោបាយដែលរកបានដោយកម្រ ដែលជាគោលការណ៍ស្នូល និងជាគុណតម្លៃសម្រាប់កម្ពុជាទាំងមូល ដើម្បីបង្កើតបរិយាកាសដ៏គួរឱ្យជឿទុកចិត្ត សម្រាប់ប្រតិបត្តិការធុរកិច្ចរយៈពេលវែង។


%
ការប៉ាន់ប្រមាណ ផ.ស.ស. (២០២៦ ព្យា)

$
ផ.ស.ស. សម្រាប់ ប្រជាជនម្នាក់ (២០២៦)

%
អត្រាអតិផរណា (២០២៦)

$
B
ទុនបម្រុងអន្តរជាតិ (២០២៦)
( ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ )
ឈរលើមូលដ្ឋាននេះ កម្ពុជាសម្រេចបាននូវភាពជោគជ័យផ្នែកសេដ្ឋកិច្ចដ៏គួរឱ្យស្ញប់ស្ញែង ដែលរក្សាបាននូវអត្រាកំណើនប្រចាំឆ្នាំជាមធ្យមជាង ៧% មុនពេលការរីករាលដាល នៃជំងឺកូវីដ-១៩។ សន្ទុះនៃកំណើននេះនៅតែបន្ត ទោះបីកំពុងប្រឈមនឹងបញ្ហាសកលនានា ជាមួយនឹងកំណើនព្យាករ សម្រាប់ឆ្នាំ២០២៥ ប្រមាណ ៥,២% និង ៥% សម្រាប់ឆ្នាំ២០២៦។ កម្ពុជាក៏មានបរិយាកាសធុរកិច្ចដែលអាចប៉ាន់ប្រមាណទុកជាមុនបាន ជាមួយនឹងអត្រាអតិផរណាដែលអាចគ្រប់គ្រងបាន ស្ថិរភាពនៃអត្រាប្តូររូបិយបណ្ណបរទេស និងអត្រានិកម្មភាពទាប។
ប្រទេសកម្ពុជាស្ថិតនៅចំកណ្តាលនៃតំបន់អាស៊ីអាគ្នេយ៍ដែលជាទីតាំងយុទ្ធសាស្ត្រផ្តល់លទ្ធភាពដល់ការចូលទៅកាន់ទីផ្សារក្នុងតំបន់ប្រកបដោយថាមវន្ត។ កម្ពុជាគឺជាប្រទេសដែលមានសេដ្ឋកិច្ចបើកចំហ និងកំពុងធ្វើសមាហរណកម្មយ៉ាងឆាប់រហ័សទៅក្នុងទីផ្សារតំបន់និងសកល តាមរយៈការចុះនិងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងពហុភាគី ការផ្តល់លទ្ធភាពដល់វិនិយោគិនក្នុងការទទួលបានការអនុគ្រោះសម្រាប់ការចូលទៅកាន់ទីផ្សារនានា ដែលជួយជំរុញឱ្យអាជីវកម្មរបស់ពួកគេសម្រេចបាននូវភាពជោគជ័យថ្មីៗបន្ថែមទៀត។


ទ្រីលានដុល្លារអាម៉េរិក
ផ.ស.ស. របស់តំបន់អាស៊ាន (២០២៤)

%
នៃ ផ.ស.ស. សកល (ទំហំ ផ.ស.ស. RCEP)

ប៊ីលាននាក់
ចំនួនប្រជាជន ក្នុងតំបន់ RCEP

កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលកំពុងមានជាធរមាន
( ប្រភព៖ ក្រសួងពាណិជ្ជកម្ម និងលេខាធិការដ្ឋានអាស៊ាន )
វិនិយោគិននៅកម្ពុជាអាចចូលទៅកាន់ទីផ្សារអនុតំបន់មេគង្គ ដែលមានប្រជាជនជាង ៣០០ លាននាក់, ទីផ្សារអាស៊ានដែលមានប្រជាជនសរុបជាង ៦៨៤ លាននាក់ (២០២៤) និងទីផ្សារភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានប្រជាជន ២,៣ ប៊ីលាននាក់ និងផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ២៥,៨ ទ្រីលានដុល្លារអាម៉េរិក។ បន្ថែមលើនេះ កម្ពុជាក៏ទទួលបានការអនុគ្រោះពន្ធ និងមិនមានការកំណត់បរិមាណសម្រាប់ការនាំចេញទៅកាន់ទីផ្សារធំៗដូចជា សហភាពអឺរ៉ុប សហរដ្ឋអាម៉េរិក និងចក្រភពអង់គ្លេស តាមរយៈប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មដែលផ្តល់ជូនកម្ពុជា ក្នុងនាមជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC)។
កម្ពុជា មានភ័ព្វសំណាងផ្នែកភាគលាភប្រជាសាស្ត្រ ដែលមានកម្លាំងពលកម្មវ័យក្មេងដ៏ច្រើនលើសលុប បូករួមនឹងប្រាក់ឈ្នួលមានភាពប្រកួតប្រជែង។


%
នៃប្រជាជនកម្ពុជា មានអាយុក្រោម៣៥ឆ្នាំ

ដុល្លារ
ប្រាក់ឈ្នួលអប្បបរមាក្នុងមួយខែសម្រាប់ឆ្នាំ២០២៦

ពាន់នាក់
កម្មករជំនាញ ក្នុងឆ្នាំ២០២៣

ពាន់នាក់
បញ្ចប់ថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សាក្នុងឆ្នាំ២០២៤
( ប្រភព៖ ក្រសួងផែនការ, ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ក្រសួងអប់រំ យុវជន និងកីឡា )
ជាង ៦០% នៃប្រជាជនកម្ពុជាសរុប មានអាយុក្រោម៣៥ឆ្នាំ។ លើសពីនេះ រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តកម្មវិធីអភិវឌ្ឍជំនាញប្រកបដោយមហិច្ឆតា ដើម្បីផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនប្រមាណ ១,៥ លាននាក់ ដែលមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះទូទាំងប្រទេស។ វិនិយោគិននឹងមានភាពងាយស្រួល ក្នុងការជ្រើសរើសទេពកោសល្យវ័យក្មេង និងឧស្សាហ៍ព្យាយាម នៅកម្ពុជា រួមផ្សំនឹងកម្លាំងពលកម្មជំនាញដែលមានការទទួលស្គាល់យ៉ាងទូលំទូលាយ។
ក្នុងឆ្នាំ២០២៥ ចំណែកនៃថាមពលកកើតឡើងវិញរួមចំណែកប្រមាណ ៦៣% នៃអានុភាពអគ្គិសនីសរុបរបស់កម្ពុជា។ កម្ពុជាគឺជាប្រទេសដែលមានកម្រិតនៃការបំភាយឧស្ម័នកាបូនិក (CO2) ទាបជាងគេក្នុងចំណោមបណ្ដាប្រទេសសមាជិកអាស៊ាន (គិតជាតោននៃការបំភាយឧស្ម័នកាបូនិកក្នុងមនុស្សម្នាក់)។ ដោយប្រកាន់ខ្ជាប់នូវទស្សនវិស័យនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តក្នុងការសម្រេចឱ្យបាននូវអព្យាក្រឹតកាបូនទូទាំងប្រទេស ត្រឹមឆ្នាំ២០៥០ ដូចបានដាក់ចេញក្នុង «យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន»។


%
ប្រភពថាមពលកកើត ឡើងវិញ (២០២៥)

លាន
អ្នកប្រើប្រាស់ ទូរសព្ទចល័ត (២០២៥)

%
អ៊ីនធឺណិតល្បឿនលឿនក្នុងឆ្នាំ២០២៥ សម្រាប់អ្នកប្រើប្រាស់១០០នាក់

%
ការគ្របដណ្តប់ អ៊ីនធឺណិតល្បឿនលឿនសម្រាប់តំបន់រស់នៅ (២០២៥)
( ប្រភព៖ អាជ្ញាធរអគ្គិសនីកម្ពុជា និង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ )
ក្នុងទិដ្ឋភាពបច្ចេកវិទ្យាឌីជីថលវិញ ការរីកចម្រើនយ៉ាងរហ័សនៃវិស័យនេះនៅកម្ពុជាគឺបានស្តែងចេញយ៉ាងច្បាស់ និងកំពុងផ្លាស់ប្តូរស្ថាប័នសាធារណៈ វិស័យធុរកិច្ច និងការរស់នៅរបស់បុគ្គលម្នាក់ៗ។ រាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តសៀមរាប និងបណ្តាខេត្តជាប់ឆ្នេរសមុទ្រ គឺជាចំណុចស្នូលនៃបដិវត្តន៍បច្ចេកវិទ្យានេះ ជាមួយសេវាកម្មឌីជីថលដែលកំពុងលេចឡើងថ្មីៗក្នុងវិស័យនានា។ សេវាទូរស័ព្ទចល័ត នៅកម្ពុជាមានតម្លៃសមរម្យ ហើយប្រព័ន្ធអ៊ីនធឺណិតក៏អាចប្រើប្រាស់បានក្នុងល្បឿនលឿន និងមានការតភ្ជាប់ដ៏គួរឱ្យជឿទុកចិត្ត។ ជាមួយនឹងកំណើនយ៉ាងរហ័សនៃអត្រាប្រើប្រាស់អ៊ីនធឺណិត ទូរស័ព្ទចល័ត និងបណ្តាញសង្គម រាជរដ្ឋាភិបាលកម្ពុជាកំពុងអភិវឌ្ឍយ៉ាងសកម្មនូវភាពត្រៀមខ្លួនរួចជាស្រេច ផ្នែកឌីជីថលរបស់កម្ពុជា និងកំពុងតាក់តែងគោលនយោបាយប្រកបដោយមហិច្ឆតា ដើម្បីប្រែក្លាយកម្ពុជាឈានឆ្ពោះទៅជាប្រទេសសេដ្ឋកិច្ចឌីជីថលក្នុងរយៈពេលវែង។
រាជរដ្ឋាភិបាលកម្ពុជា ខិតខំលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជាឱ្យកាន់តែមានភាពងាយ-ស្រួល សម្រាប់វិនិយោគិន ទាំងក្នុងស្រុក ទាំងបរទេស ដោយប្រកាន់ខ្ជាប់នូវគោលការណ៍បើកចំហ តម្លាភាព ភាពអាចប៉ាន់ប្រមាណទុកជាមុនបាន និងការប្រកួតប្រជែងពេញលេញ ដោយគ្មានការរើសអើង។


រហូតដល់
ឆ្នាំ
ការលើកទឹកចិត្ត ផ្នែកពន្ធ

%
កម្មសិទ្ធិបរទេស ត្រូវបានអនុញ្ញាតក្នុងវិស័យជាច្រើន

ប្រព័ន្ធចុះបញ្ជីគម្រោង វិនិយោគតាមអនឡាញ

ថ្ងៃធ្វើការដើម្បីចុះបញ្ជី គម្រោងវិនិយោគ
វិនិយោគិននឹងទទួលបានការលើកទឹកចិត្តផ្នែកពន្ធដ៏អំណោយផល ការធានាការវិនិយោគ និងសាមញ្ញកម្មនីតិវិធីរដ្ឋបាល។ [ចុចទីនេះ] សម្រាប់ព័ត៌មានលម្អិតស្តីពីការលើកទឹកចិត្តផ្នែកពន្ធ។ កម្ពុជា បើកចំហសម្រាប់ភាពជាម្ចាស់ធុរកិច្ចបរទេស និងការបង្វិលដើមទុនទៅបរទេសដោយសេរី។ ជាក់ស្ដែង កម្ពុជាអនុញ្ញាតឱ្យមានកម្មសិទ្ធិបរទេស១០០% ក្នុងវិស័យសំខាន់ៗជាច្រើនលើកលែងតែកម្មសិទ្ធិដីធ្លីប៉ុណ្ណោះ ព្រមទាំងអនុញ្ញាតឱ្យវិនិយោគិនអាចទិញរូបិយបណ្ណបរទេសដោយសេរី និងបង្វិលទៅបរទេសនូវរូបិយបណ្ណ បរទេសទាំងអស់នោះ។ រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការជួយសម្របសម្រួលដល់វិនិយោគិននៅគ្រប់ដំណាក់កាល និងពង្រឹងកិច្ចសន្ទនា និងភាពជាដៃគូ រវាងរដ្ឋ-ឯកជន។
ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការចូលទៅកាន់ទីផ្សារនាំចេញដែលមានភាពប្រកួតប្រជែង និងពិពិធកម្ម កម្ពុជាបាននិងកំពុងពង្រីកការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធ្វើសមាហរណកម្ម និងតភ្ជាប់បណ្តាញដឹកជញ្ជូនរបស់ខ្លួនទៅកាន់មជ្ឈមណ្ឌល និងរបៀងសេដ្ឋកិច្ចសំខាន់ៗនៅក្នុងតំបន់។


អាកាសយានដ្ឋាន អន្តរជាតិ

កំពង់ផែ អន្តរជាតិ

ផ្លូវល្បឿនលឿនបានគ្រោង ត្រឹមឆ្នាំ២០៥០

តំបន់សេដ្ឋកិច្ចពិសេស កំពុងដំណើរការ
ទុនវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់ ត្រូវបានប្រើប្រាស់សម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា ផ្លូវល្បឿនលឿន អាកាសយានដ្ឋានអន្តរជាតិ មជ្ឈមណ្ឌលភស្តុភារកម្មចម្រុះ កំពង់ផែ សមុទ្រទឹកជ្រៅ និងបណ្តាញដឹកជញ្ជូនតាមផ្លូវទឹក។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ ដោយអត្រាថ្លៃអគ្គិសនី ធ្លាក់ចុះគួរឱ្យកត់សម្គាល់ និងសមត្ថភាពផលិតកើនឡើង១៥ដង ក្នុងរយៈពេល ១៥ឆ្នាំចុងក្រោយនេះ។ បន្ថែមលើនេះ តំបន់សេដ្ឋកិច្ចពិសេសជាច្រើន ត្រូវបានបង្កើតឡើងនៅតាមបណ្តាប៉ូលសេដ្ឋកិច្ចសំខាន់ៗនៅកម្ពុជា ដោយមានការតភ្ជាប់ផ្លូវថ្នល់ ផ្លូវដែក ផ្លូវសមុទ្រ និងផ្លូវអាកាស ទៅកាន់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិសំខាន់ៗ។ ការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ទទួលបានការលើកទឹកចិត្តដូចគ្នាទៅនឹងការវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសដែរ ប៉ុន្តែវិនិយោគិនក្នុងតំបន់សេដ្ឋកិច្ចពិសេសនឹងទទួលបានការសម្របសម្រួលផ្នែករដ្ឋបាលកាន់តែប្រសើរ ព្រមទាំងអត្ថប្រយោជន៍ដែលកើតចេញពីឥទ្ធិពលនៃចង្កោមឧស្សាហកម្ម។