01-06-2026

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) សូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា គណៈកម្មាធិការវិនិយោគកម្ពុជា ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចន្យាចំនួន ២រូប ដើម្បីបំពេញការងារជាមន្ត្រីគោលនយោបាយ។ បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមពិនិត្យព័ត៌មានលម្អិតអំពីការដាក់ពាក្យ នៅក្នុងសេចក្តីជូនដំណឹងខាងក្រោម។